ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី លុបចោលលក្ខខណ្ឌដាក់ឱ្យនៅដាច់ឡែក សម្រាប់អ្នកដំណើរអន្តរជាតិ ខណៈប្រទេសនេះ កំពុងលុបចោលការរឹតបន្តឹងស្ទើរតែទាំងអស់ ក្រោយវិបត្តិកូវីដ១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត លោក Sandiaga Uno បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងដាក់ចេញគោលនយោបាយនេះ សម្រាប់អ្នកដំណើរអន្តរជាតិ។ ឥណ្ឌូណេស៊ី បានសាកល្បងគោលនយោបាយនេះ នៅតំបន់ទេសចរណ៍ Bali, Batam និង Bintan អស់រយៈពេលពីរសប្តាហ៍។ ទោះជាយ៉ាងណា លោកបាននិយាយថា អ្នកដំណើរ តម្រូវឱ្យធ្វើតេស្ត PCR អវិជ្ជមានកូវីដ១៩មុននឹងចូលទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ គេនឹងចាប់អនុវត្តយ៉ាងឆាប់បំផុត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២៕