កម្សាន្ត៖ អតីតពិធីការិនីដ៏ស្រស់សោភា អ្នកនាងអេនជី បានសម្រេចចិត្តចាកចេញពីវិថីសិល្បៈដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ដើម្បីទៅរស់នៅជាមួយស្វាមីនៅសហរដ្ឋអាមេរិកបន្ទាប់ពីរៀបការរួច។ កន្លងទៅអស់ជាច្រើនឆ្នាំ ប៉ុន្តែអតីតតារាស្រីរូបនេះ នៅតែអាចរក្សារូបរាង និងសម្រស់បានយ៉ាងល្អ បើទោះបីជាកូនស្រីធំទន្ទឹមខ្លួនហើយក៏ដោយ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ជីវិតគ្រួសារអតីតតារាស្រីរូបនេះនៅតែមានសុភមង្គលខ្លាំង និងនៅតែផ្អែមល្ហែមដោយជារឿយៗ អេនជី បានចែករំលែករូបភាពដំណើរកម្សាន្តជុំគ្រួសារជាមួយស្វាមី និងកូនប្រុសស្រីរបស់នាងលើទឹកដីសហរដ្ឋអាមេរិកតាមរយៈគណនីបណ្តាញសង្គមរបស់នាងផងដែរ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់អាជីពសិល្បៈ និងទៅរស់នៅសហរដ្ឋអាមេរិកមក អេនជី ក៏បានបង្កើតផលិតផលថែរក្សាសម្រស់ម៉ាកយីហោផ្ទាល់ខ្លួនរហូតពង្រីកជាក្រុមហ៊ុនធំមកដល់កម្ពុជាទៀតផង។