×

ដំណឹងល្អ! គ្រូពេទ្យឯកទេស ផ្ដល់​ការព្យាបាល​និង​វះកាត់​ជំងឺភ្នែក​ឥតគិតថ្លៃ នៅមន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ឱ្យបានជ្រាបថា នៅមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង មានទទួលពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូន ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក។

ការពិនិត្យ ព្យាបាល និងវះកាត់ នឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

មន្ទីរពេទ្យបង្អែក បានប្រាប់ដល់ប្រជាពលរដ្ឋ ដែលមានជំងឺភ្នែកទាំងអស់ ជាពិសេសអ្នកជំងឺឡើងបាយភ្នែក សូមមកទទួលសេវាឱ្យបានគ្រប់ៗគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង