
ភ្នំពេញ៖ យោងតាមគណនីតិកតុកមួយឈ្មោះ Bee Mario បានចែករំលែកវីដេអូក្មេងប្រុសម្នាក់អង្គុយលក់លៀសហាលម្តុំបឹងកេងកង៣ វិថីសហភាពអឺរ៉ុប ផ្លូវ១៤៣ កែងផ្លូវ៣៣០ សុខៗក៏ធ្លាក់ភ្លៀងធ្វើឱ្យលៀសដែលនៅសេសសល់ទាំងប៉ុន្មានត្រូវខូចអស់គ្មានសល់ រីឯក្មេងប្រុសជាអ្នកលក់លៀសនោះបានត្រឹមអង្គុយហាលភ្លៀងសើមជោគខ្លួនប៉ុណ្ណោះ។
តាមរយៈការផុសនេះដែរ គណនីតិកតុកខាងលើបានបញ្ជាក់ថា វីដេអូមួយនេះមិនមានបំណងចង់ល្បី ឬអំពាវនាវចង់ឱ្យសប្បុរសជនជួយជាថវិកាអ្វីឡើយ ប៉ុន្តែគ្រាន់តែចង់ចែករំលែកដើម្បីលើកទឹកចិត្ត ក៏ដូចជាចង់ដាស់តឿនដល់មនុស្សមួយចំនួនដែលកំពុងបាក់ទឹកចិត្តជាមួយជីវិតរបស់ខ្លួនដែលកំពុងជួបបញ្ហាឱ្យរឹងមាំ និងតស៊ូប៉ុណ្ណោះ។
ទោះជាយ៉ាងណា វីដេអូមួយនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមដោយមានមនុស្សជាច្រើនអាណិតដល់ក្មេងប្រុសរូបនេះជាខ្លាំង។ យ៉ាងណាមិញ តាមរយៈគណនីហ្វេសបុកមួយឈ្មោះ ទា ឆាយលី បានស្វែងរកក្មេងប្រុសជាអ្នកលក់លៀសហាលនេះដើម្បីជួយជាថវិកា ១លានរៀលសម្រាប់ជួយសម្រួលជីវភាពបានខ្លះផងដែរ៕

(ទស្សនាវីដេអូ)
https://www.tiktok.com/@beebeebeebeemario/video/7077486866819255578?is_from_webapp=1&sender_device=pc&web_id=7067767094372402690