×

តារា​ប្រុសស្រី​ល្បីៗ​នៅចិន នាំគ្នា​បួងសួង​ក្នុង​ហេតុការណ៍​ធ្លាក់យន្តហោះ​ដឹកអ្នកដំណើរ ១៣២នាក់​នៅ​ចិនម្សិលមិញ

ចិន៖ កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ យន្តហោះអាកាសចរណ៍ China Eastern Airlines ដែលមានផ្ទុកមនុស្សចំនួន១៣២នាក់ បានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិន ខណៈកំពុងហោះហើរចេញពីទីក្រុងគុនមីង ទៅកាន់ទីក្រុងក្វាងចូវ។

គ្រោះថ្នាក់មួយនេះបានធ្វើឱ្យគ្រួសារជនរងគ្រោះតក់ស្លុតជាខ្លាំងដោយម្នាក់ៗបានអង្គុយនៅព្រលានយន្តហោះយំសស្រាក់រង់ចាំដំណឹង។ ឧប្បត្តិវហេតុដ៏រន្ធត់មួយនេះក៏បានធ្វើឱ្យសិល្បករល្បីៗនៅចិនជាច្រើនដូចជា Yang Mi, Dilraba, Angela Baby និងតារាប្រុសស្រីល្បីៗមួយចំនួនទៀតនាំគ្នាបួងសួងប្រសិនអាចមានអច្ឆរិយកើតឡើង។

គួរបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ បំណែកយន្តហោះត្រូវបានរកឃើញមួយចំនួន ដោយមិនទាន់ដឹងពីមូលហេតុនៃការធ្លាក់យន្តហោះម៉ាក Boeing 737 មួយនេះនៅឡើយ។ ពេលនេះក្រុមសង្គ្រោះកំពុងស្វែងរកជនរងគ្រោះដែលសំណាងនៅមានជីវិត ក៏ដូចជាប្រអប់ខ្មៅដើម្បីទទួលបានព័ត៌មានលម្អិតនៃការធ្លាក់យន្តហោះនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង