
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តកូរ៉េ ផ្តល់ការសាងសង់ស្ពានមិត្តភាព កម្ពុជា កូរ៉េ ។ សម្តេចតេជោ បញ្ជាក់ថា ការសាងសងមានជម្រើស២ធំៗ ទី១ ពីជ្រោយចង្វារឆ្លងកាត់ទៅស្វាយជ្រុំ ។ ជម្រើសទី២ ធ្វើពីផ្សារចាស់ ដីក្រហម ទៅជ្រោយចង្វារ ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ ដោយបានដាក់ជម្រើសទីតាំងជាច្រើនកន្លែង។ ជាមួយគ្នានេះ សម្តេចបញ្ជាក់ថា យើងធ្វើស្ពានខ្សែកាប មិនប្រើសសរទេ មិនឱ្យប៉ះពាល់ផ្លូវទឹក៕
