បាត់ដំបង៖ រូបសំណាកនេះ ត្រូវបានសម្ពោធនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ មានពណ៏ខ្មៅផលិត ពីអាវុធជាតិផ្ទុះជាច្រើនប្រភេទ ដែលបានប្រមូលរយៈពេលពីរឆ្នាំពីប្រជាពលរដ្ឋ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធដោយអាជ្ញាធរខេត្ត ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុនហៅកាត់ថា (ចេសាក់) ។
រូបសំណាកនេះ ផលិតឡើងដើម្បីរំឭកអំពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងក្តីសង្ឃឹមរបស់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការលុបបំបាត់អំពើហឹង្សាកន្លងមក ហើយបានកសាងសង្គមមួយដែលគ្មានអំពើហឹង្សា៕