
វៀតណាម៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាម បានធ្លាក់ចុះ ២,៣ភាគរយកាលពីថ្ងៃចន្ទ ដែលជាការធ្លាក់ចុះ លើកទីមួយ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
តម្លៃសាំងដ៏ពេញនិយម RON 95 ធ្លាក់ចុះ ៦៣០ដុងមកនៅត្រឹម ២៩.១៩០ដុងក្នុងមួយលីត្រ ខណៈប្រេងឥន្ធនៈ E5 RON 92 ធ្លាក់ចុះ ៦៥០ដុងមក ២៨.៣៣០ដុង (១ ដុល្លារអាមេរិក = ២២.៨៧៥ ដុង)។ តម្លៃប្រេងឥន្ធនៈផ្សេងទៀត រួមទាំងប្រេងកាត និងម៉ាស៊ូត ក៏បានធ្លាក់ចុះពី ២,៧-៧,៥ ភាគរយផងដែរ។
តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក បានកើនឡើងពីកម្រិតទាបកាលពីសប្តាហ៍មុន ៩៥ ដុល្លារក្នុងមួយបារ៉ែលដល់ជិត ១១០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ។
អាជ្ញាធរវៀតណាម បានធ្វើការកែសម្រួលតម្លៃសាំងនៅថ្ងៃទី១ ទី ១១ និងថ្ងៃទី២១ នៃខែនីមួយៗ ដើម្បីឱ្យទាន់ការឡើងចុះនៃតម្លៃប្រេងឥន្ធនៈនៅលើសាកលលោក៕
