×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ ពិន្ទុ​ឯកត្តជន ឆ្លងកាត់​ការប្រកួតទី១ សម្រាប់ពូល A ត្រូវបាន​បង្ហាញ

ឆ្លងកាត់ការប្រកួតលើសង្វៀន CBS គុនខ្មែរ ចំនួន ៣សប្ដាហ៍កន្លងមក យើងបានរកឃើញកីឡាករដែលមានពិន្ទុច្រើនជាង សម្រាប់ការសន្សំពិន្ទុឯកត្តជន ដើម្បីស្វែងរកកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់។

ក្នុងពូល A សម្រាប់ប្រភេទទម្ងន់ ៥៤គីឡូក្រាម៖ កីឡាករ ទេព ឧត្តម និង ប៊ន ពន្លឹក មាន ៣ពិន្ទុស្មើគ្នា បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតទីមួយរៀងៗខ្លួន ខណៈ រឿង ឌីណា និង ផាន់ ខាំតៃ ទទួលបាន ១ពិន្ទុ ដោយសារបរាជ័យនៅប្រកួតដំបូង។ ជាមួយគ្នានេះ ក្នុងប្រភេទ ៥៧គីឡូក្រាម៖ ថា សារុន និង ឡុង អាឆើត ទទួលបាន ៣ពិន្ទុ ពីជ័យជម្នះក្នុងប្រកួតទីមួយ។ រីឯ ឯម សីហា និង ប៉ែន កាក់ចៅចិត្រ មាន ១ពិន្ទុក្នុងដៃ។

ដោយឡែក នៅពូល B មិនទាន់បញ្ចប់ការប្រកួតទីមួយនៅឡើយទេ ដោយរង់ចាំការប្រកួត រវាង ផល ស៊ីឡុង ជាមួយ សូដា សូសែន ក្នុងប្រភេទ ៥៤គីឡូក្រាម និង ការប្រកួត ធន់ ស៊ីហុង ជាមួយ គឿម សុវណ្ណង៉ា ក្នុងប្រភេទ ៥៧គីឡូក្រាម។ បច្ចុប្បន្ន ក្នុង ៥៤គីឡូក្រាម ម៉ន វណ្ណនី មាន ៣ ពិន្ទុ និងអេលីត ផានិក មាន ១ពិន្ទុ ខណៈក្នុង ៥៧គីឡូក្រាម អេរ៉ាវ៉ាន់ ចាន់រាជ មាន ៣ពិន្ទុ និង ស៊ីន ថៃសាន់ មាន ១ពិន្ទុ។

សូមជម្រាបថា ការប្រកួតរវាង ផល ស៊ីឡុង និង ធន់ ស៊ីហុង តំណាងឱ្យក្រុម ខ្យាដំរី ឧត្តរ បង្វឹកដោយលោក ឈុត ឈុនលី ស្របពេលដែល សូដា សូសែន និង គឿម សុវណ្ណង៉ា តំណាងឱ្យក្រុម ឥន្ទ្រី អាគ្នេយ៍ បង្វឹកដោយលោក ជ័យ ស៊ីណេត នឹងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៧យប់ដល់ ៩យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង