
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ៦៤ នាក់ ជាការឆ្លងក្នុងសហគមន៍ទាំងអស់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៥១ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៥.២២២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១.១៦១ នាក់, ស្លាប់សរុបចំនួន ៣.០៥២ នាក់៕
