×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ronaldo, Jota ចូល​ហ្វឹកហាត់​ជាមួយ​ក្រុមព័រទុយហ្គាល់ ត្រៀមលេង Playoff សម្រាប់​កៅអី World Cup

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វេសប្រហែលធ្វើឱ្យដំណើរឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ World Cup នៅប្រទេសកាតា ជួបការលំបាក បន្ទាប់ពីចាញ់ ២-១ ក្នុងវគ្គចែកពូលជាមួយ ស៊ែប បានធ្វើឱ្យពួកគេ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល។

ព័រទុយហ្គាល់ នឹងត្រូវតតាំងជាមួយក្រុម តួកគី ក្នុងវគ្គ Play-off នៅថ្ងៃសុក្រនេះ។ បើឈ្នះ ពួកគេនឹងត្រូវជួបក្រុមអ៊ីតាលី ឬក្រុម ម៉ាសេដូនីខាងជើង ក្នុងរយៈពេល៥បន្ទាប់ ដើម្បីប្រជែងយកកៅអីមួយក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

ប្រសិនបើ ព័រទុយហ្គាល់ មិនបានជាប់ ក្នុងវគ្គ Play-off នោះ វានឹងក្លាយជាលើកទីមួយ ដែលពួកគេ បានបរាជ័យ ក្នុងការចូលរួម World Cup ចាប់តាំងពីឆ្នាំ១៩៩៨មក។

ម្ចាស់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ ពឹងផ្អែកលើ Cristiano Ronaldo របស់ Manchester United និង Diogo Jota របស់ Liverpool ព្រមទាំងតារាងបាល់ទាត់សំខាន់ៗជាច្រើនទៀត។ ប៉ុន្តែវាជាដំណឹងអាក្រក់មួយសម្រាប់ក្រុមរបស់លោក Fernando Santos បន្ទាប់ពីខ្សែការពារសំខាន់ទាំងពីររូប រួមមាន Pepe និង Ruben Dias របស់ក្លិប Manchester City សុទ្ធតែអវត្តមានដោយសារបញ្ហារបួស។

សូមជម្រាបថា ការប្រកួត Playoff អឺរ៉ុប នឹងយក ៣ក្រុមទៅកាន់ World Cup នៅកាតា។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង