ភ្នំពេញ៖ វីដេអូក្មេងប្រុសម្នាក់អង្គុយហាលភ្លៀងក្រោយលៀសហាលត្រូវខូចអស់គ្មានសល់បន្ទាប់ពីមេឃភ្លៀងមួយមេធំកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយគណនីតិកតុកមួយឈ្មោះ Bee Mario បានចែករំលែកដើម្បីក្រើនរម្លឹកដល់អ្នកដែលកំពុងជួបការលំបាកឱ្យមានឆន្ទៈតស៊ូដូចក្មេងប្រុសរូបនេះ ត្រូវបានមហាជននាំគ្នាចែករំលែកតរហូតដល់មនុស្សជាច្រើនមានក្តីអាណិតដល់ក្មេងប្រុសរូបនេះជាខ្លាំង។
យ៉ាងណាមិញ ពេលនេះក្មេងប្រុសជាអ្នកលក់លៀសហាលនេះកំពុងទទួលបានជំនួយបណ្តើរៗហើយពីសប្បុរសជនដោយថ្មីៗនេះ គណនីហ្វេសបុកឈ្មោះUng Sokret បានចែករំលែរូបភាព និងបានសរសេរបែបនេះថា “តិចតួច តែជាទឹកចិត្ត អំណោយ លោក គង់ កៃដូ ស្នងការរងខេត្តព្រះសីហនុ …
សំដី មួយឃ្លារបស់គាត់ប្រាប់ខ្ញុំ “អញធ្លាប់ពិបាក គេមើលងាយគ្រប់បែបយ៉ាង គាត់ស្រលាញ់ឆន្ទៈក្មេងម្នាក់នេះ”។
ជាមួយនឹងស្បៀង និងថវិកាមួយចំនួន បានប្រគល់ដល់ដៃក្មេងប្រុសជាអ្នកលក់លៀសហាលរួចជាស្រេចហើយប្រកបដោយស្នាមញញឹមប្រកបដោយអារម្មណ៍រំភើបជាខ្លាំងផងដែរ៕