×

ឡាវ បិទ​សាលាមត្តេយ្យសិក្សា និង​សាលាបឋមសិក្សា​ទូទាំងប្រទេស ដោយសារ​ការផ្ទុះឡើង​មេរោគ​អូមីក្រុង

ឡាវ៖ រដ្ឋាភិបាលឡាវ បានសម្រេចបិទសាលាមត្តេយ្យ និងសាលាបឋមសិក្សាទូទាំងប្រទេស ទាំងសាលាឯកជន និងរដ្ឋ ចាប់ពីថ្នាក់ទី១ ដល់ទី៤ ដោយសារការផ្ទុះឡើងនៃមេរោគអូមីក្រុង។

ការបង្រៀន ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ។ សម្រាប់សាលារៀនដទៃទៀត គ្រូ និងសិស្ស ត្រូវបានហាមឃាត់មិនឱ្យចែករំលែកអាហារ ប្រដាប់ប្រដាប្រើប្រាស់ ឬរបស់របរណាមួយដែលអាចបណ្តាលឱ្យមានការឆ្លងរីករាលដាលនោះឡើយ។

សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា មន្ទីរអប់រំ និងកីឡា ខេត្ត ត្រូវជួយសម្រួលដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់សិស្សានុសិស្ស គ្រប់អាយុដែលដល់វែនចាក់វ៉ាក់សាំង។ សេចក្តីជូនដំណឹងនេះ ចូលជាធរមានកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រហូតដល់មានការជូនដំណឹងជាថ្មី។

ឡាវរកឃើញករណីឆ្លងអូមីក្រុងថ្មី ២៦២៥ ករណី ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២៥៩៥ ករណី កាលពីថ្ងៃទី២៣ ខែមីនា។

ឡាវ មានករណីឆ្លងសរុប ១៥៩.០៤៧ ករណី និងករណីស្លាប់ដោយសារកូវីដ១៩ចំនួន ៦៥២នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង