×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ស្នេហា​ងប់ងល់​តែម្ខាង ធ្វើឱ្យ​អ្នកគ្រូ​ពិសី​ហ៊ាននិយាយ​ពាក្យ​ពន្លើស​ការពិត​រហូត​ធ្វើឱ្យ​នាយខេន និងអ្នកគ្រូពេទ្យ វណ្ណារី មិនអាច​ជួបគ្នា

Review៖ ព្រោះតែអ្នកគ្រូ ពិសី ម្នាក់គត់ដែលបានធ្វើឱ្យអ្នកគ្រូពេទ្យ វណ្ណារី និងនាយប៉ូលិស ខេន មិនបានជួបមុខគ្នាជាលើកចុងក្រោយមុនពេលនាយ ខេន ត្រូវផ្លាស់ទៅធ្វើការនៅភ្នំពេញវិញតាមថ្នាក់លើបញ្ជា។

មុនពេលផ្លាស់ទៅធ្វើការនៅភ្នំពេញ ខេន សម្រេចចិត្តណាត់អ្នកគ្រូពេទ្យ វណ្ណារី ដើម្បីសារភាពស្នេហ៍ប្រាប់នាងដោយមិនចង់លាក់ទៀតឡើយ។ ប៉ុន្តែផ្ទុយទៅវិញបែរអ្នកគ្រូ ពិសី ដែលលួចស្រលាញ់នាយ ខេន តែម្នាក់ឯងជាយូរមកហើយ បាននិយាយពាក្យសម្ដីពន្លើសការពិតដើម្បីបង្អាក់ដំណើរអ្នកគ្រូពេទ្យ វណ្ណារី មិនឱ្យទៅជួបនាយ ខេន ឡើយ។

សម្រេចសម្រួលមក ខេន បានចាកចេញទៅភ្នំពេញទាំងមិនបានសារភាព និងលាមនុស្សស្រីដែលខ្លួនស្រលាញ់ឡើយ។ មិនដឹងថា ការយល់ច្រលំ ថែមទាំងត្រូវនៅឆ្ងាយពីគ្នាបែបនេះទៀតសោត អាចធ្វើឱ្យស្នេហារវាងនាយ ខេន និងអ្នកគ្រូពេទ្យ វណ្ណារី អាចចេញជាផ្លែផ្កាបាន ឬទេ?

ចង់ដឹងសាច់រឿងយ៉ាងណាបន្តទៀត កុំភ្លេចរង់ចាំទស្សនារឿងភាគខ្មែរ “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)

https://youtu.be/zjEjFn9UQJQ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង