×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Owen និង​អតីត​អ្នកចាត់ការ Spurs ម្នាក់ ព្យាករ​ពី​ក្រុម​ដែល​នឹង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤

ការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤ កំពុងប្រទាញប្រទង់ខ្លាំងនាពេលបច្ចុបន្ន ប៉ុន្តែ Michael Owen អតីតខ្សែប្រយុទ្ធដែលធ្លាប់លេងនៅ Liverpool និង Man Utd ព្រមទាំង Tim Sherwood អតីតអ្នកចាត់ការ Tottenham Hotspur បានបង្ហាញការព្យាកររៀងៗខ្លួនចំពោះចំណាត់ថ្នាក់លេខ៤។

Owen ជឿជាក់ថា ក្រុមកាំភ្លើងធំ Arsenal មានប្រៀបលើគូប្រជែងរបស់ពួកគេ ក្នុងការក្ដាប់ចំណាត់ថ្នាក់លេខ៤ រហូតដល់ចប់រដូវកាលនេះ។ ប៉ុន្តែ អតីតគ្រូបង្វឹកក្រុម Spurs លោក Sherwoodវិញ បាននិយាយថា ក្រុមបិសាចក្រហម Manchester United នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ពីលើក្រុម Arsenal និង Spurs ។

យោងតាមការស្ទង់មតិរបស់ Premier League អំពីក្លិបដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ បានបង្ហាញថា Arsenal ទទួលបាន ៦៤% Spurs ២០% Man Utd ១៤% និង West Ham ២%។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង