ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងហើយថា តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូបដែលនិយមតុបតែងខ្លួនប្លែកៗ និងថតរូបលេងកម្សាន្តសម្រាប់ចែកជូនដល់អ្នកគាំទ្របានទស្សនាពីការលេងម៉ូតប្លែកៗរបស់នាង ដោយរាល់រូបភាពទាំងប៉ុន្មានសុទ្ធសឹងតែទទួលបានការកោតសរសើរពីសំណាក់មហាជនពីភាពច្នៃប្រឌិតដែលនាង និងក្រុមការងារខំប្រឹងបង្កើតឡើង។
យ៉ាងណាមិញ មិនឱ្យស្ងាត់យូរឡើយ ក្រោយពីត្រលប់មកពីព្យាបាលជំងឺវិញ គង់ ចាន់ស្រីមុំ បានបញ្ចេញរូបភាពថ្មីមួយចំនួនទៀតហើយដោយលើកនេះនាង បានស្លៀករ៉ូបច្នៃពីម៉ាសជាច្រើនសន្លឹក រីឯម៉ូតសក់វិញបានប្រើស៊ឺរ៉ាងមកច្នៃជាម៉ូតថ្មីប្លែកមួយទៀតគួរឱ្យទាក់ទាញ។ ចង់ដឹងថា អ្នកម្តាយកូនមួយ គង់ ចាន់ស្រីមុំ លេងម៉ូតមួយអស់ដៃប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕