×

លោក ព្រហ្ម ម៉ាញ ទទួលបាន​ថវិកា​ឧបត្ថម្ភ ៥០០០ដុល្លារ​ពី​សម្ដេចក្រឡាហោម ស ខេង ដើម្បី​ទុក​ព្យាបាល​ជំងឺ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាតតាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភ ចំនួន ៥០០០ដុល្លារ ប្រគល់ជូនវីរសិល្បករ ព្រហ្ម ម៉ាញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។

ស្ថានភាពសុខភាពរបស់លោក បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូងកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ។

ចំណែកលោក ព្រហ្ម ម៉ាញ មានសេចក្ដីរំភើបចំពោះទឹកចិត្តសប្បុរសធម៌របស់សម្ដេចក្រឡាហោម និងលោកជំទាវដែលបានផ្ដលនូវថវិកាឧបត្ថម្ភ ដើម្បីរួមចំណែកសម្រាលបន្ទុកនៃការចំណាយព្យាបាលជំងឺរបស់លោកក្នុងគ្រានេះទៀត បន្ទាប់ពីសម្ដេច និងលោកជំទាវ តែងតែបានយកចិត្តទុកដាក់ខ្ពស់ផ្ដល់ការឧត្ថម្ភគាំទ្រទាំងថវិកា និងស្បៀងអាហារជាទៀងទាត់ដើម្បីទ្រទ្រង់ដល់ដំណើរបង្រៀង និងរៀនអាយ៉ៃ នៅសាលាបង្រៀនអាយ៉ៃ ព្រហ្ម ម៉ាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកអភិរក្ស និងលើកស្ទួយវិស័យសិល្បៈអាយ៉ៃនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានផ្ដល់ការគាំទ្រនូវថវិកា និស្បៀងអាហារជាទៀងទាត់ចាប់ពីចុងឆ្នាំ២០២១មក ហើយចាប់តាំងពីដើមឆ្នាំ២០២២មក ដោយបានបន្ថែមចំនួនទឹកប្រាក់ពី២០០០ដុល្លារទៅ២៣០០ដុល្លារក្នុងមួយខែ ជូនសាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ ដែលកំពុងបណ្ដុះបណ្ដាលធនធានជំនាន់ក្រោយ ឱ្យចេះនូវជំនាញសិល្បៈដ៏មានប្រជាប្រិយមួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង