ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ៥៩ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ៥៨ នាក់ និងនាំចូលពីបរទេស ១ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៩៧ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៥.៣៤៤ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១.៣១៣ នាក់, ស្លាប់សរុបចំនួន ៣.០៥៤ នាក់៕