
ម៉ានីល៖ ប្រទេសហ្វីលីពីន បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួន ក្នុងឆ្នាំ២០២២ រហូតដល់៥៣អង្សាសេ នៅទីក្រុង Dagupan នៃខេត្ត Pangasinan ។

យោងតាមឧតុនិយមហ្វីលីពីន បានឱ្យដឹងថា សីតុណ្ហភាពត្រូវបានកត់ត្រានៅក្នុងទីក្រុង Dagupan កាលពីថ្ងៃទី១៧ ខែមីនា។ អាជ្ញាធរ ក៏បានព្រមានសាធារណជន ឱ្យត្រៀមខ្លួនសម្រាប់សីតុណ្ហភាពក្តៅជាងនេះ នៅក្នុងខែឧសភាខាងមុខនេះផងដែរ។
ប្រធានផ្នែកតាមដាន និងព្យាករណ៍អាកាសធាតុ អ្នកស្រី Ana Solis បានពន្យល់ថា សន្ទស្សន៍កម្ដៅ ៤២-៥១ អង្សា ត្រូវបានចាត់ថ្នាក់ថាមានគ្រោះថ្នាក់។ ទន្ទឹមនឹងនេះ សីតុណ្ហភាពក្តៅបំផុតដែលបានកត់ត្រាក្នុងឆ្នាំ២០២២នេះនៅហ្វីលីពីន គឺនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ក្នុងទីក្រុង Pasay នៅកម្រិត ៣៥,៧អង្សាសេ និង ៣៧អង្សាសេ ក្នុងទីក្រុង San Jose៕


