×

អ្នកវិទ្យាសាស្ត្រ រកឃើញ​ថ្នាំ​ពន្យារ​កំណើត​សម្រាប់​បុរស

អាមេរិក៖ អស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងការស្វែងថ្នាំពន្យារកំណើតសម្រាប់បុរស ទីបំផុត វាជិតក្លាយជាការពិតហើយ។ អ្នកវិទ្យាសាស្ត្រនៅអាមេរិក អះអាងថា ពួកគេបានបង្កើតថ្នាំគ្រាប់ ដែលមានប្រសិទ្ធភាព ៩៩ភាគរយក្នុងការទប់ស្កាត់ការបង្កើតស្ពែម៉ាតូសូអ៊ីតបុរស។

ការធ្វើតេស្តលើសត្វកណ្ដុរ បានបង្ហាញថា ថ្នាំ YCT529 មិនបង្កឱ្យមានផលប៉ះពាល់ដល់សត្វកណ្ដុរនោះទេ។ ហើយវានៅតែអាចបន្តពូជម្តងទៀតពី ៤ ទៅ ៦ សប្តាហ៍ បន្ទាប់ពីពួកវា ត្រូវបានបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើតនេះ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Minnesota គ្រោងនឹងធ្វើការសាកល្បងលើមនុស្សក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថា វានឹងបញ្ឈប់ការបង្កើតមេជីវិតឈ្មោល។

អ្នកវិទ្យាសាស្ត្រ បានព្យាយាមស្វែងរកថ្នាំពន្យារកំណើតសម្រាប់បុរស តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក រួមទាំងថ្នាំគ្រាប់ ជែល និងការចាក់ថ្នាំ។ យ៉ាងណាមិញ វិធីទាំងអស់ សុទ្ធតែមិនទទួលបានការអនុម័តទេ។ បច្ចុប្បន្ន ថ្នាំពន្យារកំណើតត្រូវបានប្រើប្រាស់សម្រាប់តែស្ត្រីប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង