×

ស្ត្រីវ័យក្មេងម្នាក់​ស្លៀកពាក់​ស្អាត​បាត​បែរ​លុតជង្គង់​កណ្តាលផ្លូវ អ្នកដំណើរ​ស្មាន​តែ​នាងខូចចិត្ត​រឿងស្នេហា ដល់ពេលដឹង​ការពិត​ម្នាក់ៗ​ដើរហួស​គ្រប់គ្នា

ចិន៖ ស្ត្រីវ័យក្មេងម្នាក់មកពីខេត្ត Sichuan ត្រូវបានមនុស្សតាមផ្លូវចាប់អារម្មណ៍ និងនាំគ្នាឈប់ក្រលេកមើលទៅនាងគ្រប់គ្នាដោយនឹកស្មានថា នាងប្រហែលជាកំពុងបាក់ទឹកចិត្ត ឬកំពុងឈ្លោះគ្នាជាមួយមិត្តប្រុសហើយ ទើបបានជាខូចចិត្តដល់ថ្នាក់មកលុតជង្គង់កណ្តាលផ្លូវបែបនេះ។

បន្ទាប់ពីម្នាក់ៗមានចម្ងល់ដូចៗគ្នាបែបនេះ ពួកគេក៏បានដើរទៅជិតនាងទើបដឹងការពិតថា នាងមិនបានខូចចិត្តអ្វីឡើយ ប៉ុន្តែបើតាមផ្ទាំងក្រណាត់នៅពីមុខនាងបានសរសេរឱ្យឃើញថា នាងកំពុងលុតជង្គង់សុំប្រាក់ពីអ្នកដំណើរប៉ុណ្ណោះ។

គ្រាន់តែបានដឹងការពិតបែបនេះហើយ គ្រប់គ្នានាំគ្នាដើរចេញយ៉ាងហួសចិត្ត ទន្ទឹមនឹងនេះផងដែររូបភាពរបស់នាងត្រូវបានចែករំលែកចូលក្នុងបណ្តាញសង្គមចិនដោយពួកគេនាំគ្នារិះគន់ថា ពិតជាមើលមិនដឹងមែន អ្នកសុំទានសម័យនេះស្លៀកពាក់ស្អាតបាតណាស់។

រីឯមនុស្សមួយចំនួនទៀតបានរិះគន់ថា នាងនៅក្មេង មានកម្លាំង និងអវៈយិវៈគ្រប់គ្រាន់ហេតុអីមិនព្រមរកការងារធ្វើ បែរជាមកលុតជង្គង់សុំប្រាក់ពីគេបែបនេះទៅវិញ? គួរបញ្ជាក់ដែរថា ទង្វើរបស់ស្ត្រីវ័យក្មេងរូបនេះមិនបានធ្វើឱ្យនរណានាំគ្នាបរិច្ចាគប្រាក់ដល់នាងឡើយដោយម្នាក់ៗនាំគ្នាដើរហួសគ្រប់គ្នា ទោះជាយ៉ាងណានាងនៅតែបន្តលុតជង្គង់នៅទីនោះដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង