×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម្ចាស់ក្លិប Chelsea ចាប់ផ្ដើម​ដេញថ្លៃ​ទិញក្លិប​នៅ​ប្រទេសតួកគី

មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានប្រកាសដាក់លក់ក្លិប Chelsea នៅដើមខែមីនានេះ បន្ទាប់ពីរងសម្ពាធពីរដ្ឋាភិបាលអង់គ្លេស ពីប្រតិបត្តិការយោធារបស់ប្រទេសរុស្ស៊ី នៅប្រទេសអ៊ុយក្រែន។

បន្ទាប់មក គាត់ត្រូវបានរងទណ្ឌកម្មពីរដ្ឋាភិបាលចក្រភពអង់គ្លេស ដោយសារតែមានការចោទប្រកាន់ថា គាត់មានទំនាក់ទំនងជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ទ្រព្យសម្បត្តិនៅចក្រភពអង់គ្លេសរបស់ Abramovich ទាំងអស់ ហើយក្លិប Chelsea បានដំណើរការក្រោមអាជ្ញាបណ្ណពិសេស។ Abramovich មិនអាចរកប្រាក់ចំណេញពីការលក់សំបុត្រនិងសម្ភារកីឡារបស់ Chelsea បានទេ ប៉ុន្តែបានសន្យារួចហើយថានឹងលុបបំណុល ១,៥ ពាន់លានផោនរបស់ក្លិបដែលជំពាក់គាត់។

យោងតាមសារព័ត៌មាននៅប្រទេសតួកគី Fanatik មហាសេដ្ឋីរូបនេះ បានចាប់ផ្តើមការចរចារទិញក្លិប Goztepe នៅតួកគី ខណៈគាត់ចង់បន្តចូលរួមក្នុងកីឡាបាល់ទាត់។ បច្ចុប្បន្ន ប្រទេសតួកគី មិនបានដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ីឡើយ។

Chelsea បានទទួលការដេញថ្លៃជាច្រើនពីជុំវិញពិភពលោក។ ធនាគារ New York Raine Group កំពុងរៀបចំបញ្ជីសម្រាំងនៃអ្នកដេញថ្លៃ។ ការដេញថ្លៃពីម្ចាស់ក្រុមកីឡា LA Dodgers Todd Boehly និងម្ចាស់ក្រុម Chicago Cubs ត្រូវបានចាត់ទុកជាបេក្ខភាពដែលឈានមុខគេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង