ចិន៖ បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយពីអ្នកជំងឺមហារីកជាច្រើននាក់ត្រូវការអ្នកបរិច្ចាគសក់ភ្លាម យុវជនវ័យ២១ឆ្នាំ Tang Yazhu បានសម្រេចចិត្តទុកសក់របស់គេសម្រាប់អ្នកជំងឺមហារីកដែលកំពុងត្រូវការសក់យ៉ាងហោចណាស់ ៣០សង់ទីម៉ែត្រដែលអ្នកបរិច្ចាគត្រូវទុកសក់ឱ្យធម្មជាតិបំផុត មិនអាចលាប ឬធ្វើអ្វីបានទាំងអស់។
Tang Yazhu បានឱ្យដឹងថា រូបគេបានទុកសក់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ហើយរូបគេសម្រេចទុកសក់ពេលនេះដើម្បីផ្តល់ឱ្យអ្នកជំងឺមហារីកដែលត្រូវការ ទាន់ខ្លួនកំពុងនៅសិក្សា ព្រោះនៅពេលរៀនចប់ ប្រសិនលោកទុកសក់វែងអាចនឹងធ្វើឱ្យពិបាករកការងារធ្វើបាន។
គួរបញ្ជាក់ដែរថា ក្រៅពីសម្រេចចិត្តទុកសក់ដើម្បីបរិច្ចាគដល់អ្នកជំងឺមហារីកដែលកំពុងត្រូវការហើយនោះ Tang Yazhu ថែមទាំងសកម្មក្នុងការចូលរួមបរិច្ចាគឈាមទៀតផង។ គ្រាន់តែឈានចូលវ័យ ១៨ឆ្នាំភ្លាម មកទល់ពេលនេះ Tang Yazhu បានចូលរួមបរិច្ចាគឈាមបាន ១៨លើកហើយ ដែលអ្នកបរិច្ចាគអាចបរិច្ចាគរៀងរាល់៦ខែម្តងបាន។
បន្ថែមពីនេះផងដែរ Tang Yazhu ថែមទាំងបានក្លាយជាយុវជនដែលបានជះឥទ្ធិពលដល់មិត្តភក្តិឱ្យចូលរួមសកម្មភាពបរិច្ចាគឈាមដូចគេផងដែរ។ ទឹកចិត្តដ៏ល្អរបស់យុវជនរូបនេះបានធ្វើឱ្យអ្នកនិយមលេង Weibo នាំគ្នាកើតសរសើរជាខ្លាំងចំពោះទឹកចិត្តដ៏កក់ក្តៅដែលគេបានធ្វើកន្លងមក៕