ភ្នំពេញ៖ ខួបកំណើតឆ្នាំនេះ អ្នកនាងយុគ ចិន្តា ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN ពិតជាទទួលបានការពញាក់អារម្មណ៍ខ្លាំងតែម្តង ដែលមិត្តធ្លាប់រួមអាជីពសិល្បៈនឹងគ្នា អ្នកនាង គង់ សុជាតិ បានយកនំខេកទៅដល់កន្លែងធ្វើការស្ងាត់ៗ ដើម្បីអបអរថ្ងៃកំណើតរបស់អ្នកនាង យុគ ចិន្តា ផងដែរ។
ជាមួយនឹងអារម្មណ៍រំភើបនេះ អ្នកនាង យុគ ចិន្តា បានចែករំលែករូបភាពមួយចំនួន ភ្ជាប់ជាមួយពាក្យសម្ដីបែបនេះថា៖ “អរគុណមិត្តសម្លាញ់ គង់ សុជាតិ សម្រាប់ក្តីស្រលាញ់ និងទឹកចិត្តថ្ងៃកំណើតសម្រាប់ឆ្នាំនេះ មកដល់កន្លែងធ្វើការតែម្តង! អរគុណសសម្រាប់មិត្តភាពដ៏យូរអង្វែងរបស់ពួកយើង ដឹងចិត្តណាស់មិត្តសម្លាញ់”។
គួរបញ្ជាក់ដែរថា រយៈពេលជាង២ទសវត្សរ៍មកហើយដែលពិធីការិនីជើងចាស់ទាំង២ បានចាប់អាជីពជាពិធីការិនីក្នុងវិស័យសិល្បៈ បើទោះពេលនេះអ្នកទាំង២ បម្រើការងារនៅទ្រនំផ្សេងគ្នាក៏ដោយ ក៏មិត្តភក្តិមិនប្រែប្រួលឡើយ ពោលអ្នកទាំង២ នៅតែរក្សាចំណងមិត្តភាពនឹងគ្នាបានយ៉ាងល្អ៕