×

លាភសំណាង​របស់ មរណមាតា បាន​មកដល់ហើយ! ព្រះរាជា​ចេញរាជបញ្ជា​ឱ្យ​នាម៉ឺនមន្ត្រី​ដង្ហែរក្បួន​ទៅ​ទទួល​នាងឱ្យចូល​ព្រះបរមរាជវាំង​ហើយ

ភ្នំពេញ៖ ឆ្លងកាត់ភាពវេទនាតាំងពីតូចដោយ កាឡី ចណ្ណី និងឪពុកវាយធ្វើបាបរាល់ថ្ងៃ ធ្វើឱ្យ មរណមាតា ត្រូវរស់នៅគ្មានភាពកក់ក្តៅបន្តិចសោះឡើយ។ មរណមាតា កាន់តែឯកាបន្ទាប់ពី កុលកេសី ស្លាប់ទៅ ធ្វើឱ្យនាងរស់នៅមានជម្រក តែមិនទទួលបានក្តីស្រលាញ់សូម្បីតែឪពុកបង្កើតខ្លួនដោយសារត្រូវស្នេហ៍នាង កាឡី បណ្តាលឱ្យកុដុម្ពី ងប់ងុលងើបមុខមិនរួច។

យ៉ាងណាមិញ ពេលនេះសំណាងរបស់ មរណមាតា បានមកដល់ហើយដោយ កុលកេសី បានប្រាប់ហើយថា គាត់នឹងនាំលាភសំណាងមកឱ្យកូនស្រីក្នុងពេលឆាប់ៗនេះ។ ជាក់ស្តែង ក្នុងឈុតសប្តាហ៍ក្រោយនេះ ព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យនាមុឺនមន្ត្រីដង្ហែរក្បួនដើម្បីនាំ មរណមាតា ចូលព្រះបរមរាជវាំង។

ចង់ដឹងថា ត្រឹមមួយប៉ប្រិចភ្នែកវាសនារបស់ មរណមាតា បានផ្លាស់ប្តូរទាំងស្រុងបែបនេះ ចណ្ណី និងនាងកាឡី នឹងមានអារម្មណ៍បែបណា? កុំភ្លេចរង់ចាំទស្សនារឿង “ដើមរលួសមាស” ទាំងអស់គ្នាដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)

https://www.facebook.com/ctntvcambodiadrama/videos/1805869896411723

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង