
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៦:៣០នាទី មានប្រជាពលរដ្ឋចំនួន០២នាក់ បាននាំគ្នាទៅជីកគល់ឈើនៅចំណុចលើខ្នងភ្នំស ស្ថិតនៅភូមិ រស្មីសង្ខារ ឃុំរស្មីសង្ខារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពេលកំពុងតែជីកគល់ឈើនោះ បណ្តាលឱ្យប៉ះចំគ្រាប់ផ្ទុះតែម្តង។
១.ឈ្មោះ ឆាយ កុសល់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសត្រូវចំភ្នែកទាំងសងខាង
២.ឈ្មោះ ផាង ភ័ណ្ឌ ហៅទូច ភេទប្រុស អាយុ២៧ឆ្នាំ ភូមិ តាកោទៀប ឃុំ ស្វាយប៉ោ ស្រុកបាត់ដំបងខេត្ត បាត់ដំបង ត្រូវចំដាច់ជើង ខាងឆ្វេងដាច់បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
អាជ្ញាធរមីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕
