×

មកមើល​ការរៀបចំ​ដ៏​ទាក់ទាញ​នៅវត្តអារាម​ចំនួន៣ សម្រាប់​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ នៅតាមទីវត្តអារាមនានា បានចាប់ផ្ដើមការតុបតែងលម្អសោភណ្ឌភាពក្នុងបរិវេណវត្ត ដើម្បីត្រៀមទទួលពុទ្ធបរិស័ទ នាឱកាសដ៏វិសេសវិសាលនេះ។

ក្នុងឱកាសនេះ យើងសង្កេតឃើញវត្តអារាមមួយចំនួន បានរៀបចំគួរឱ្យទាក់ទាញប្រកបដោយការច្នៃប្រឌិតខ្ពស់។ ជាក់ស្ដែង វត្តឧត្តមមានជ័យ ហៅវត្តពាម នៅស្រុកពាមរក៍ ខេត្តព្រៃវែង មានប្រើប្រាស់ចំប៉ើងច្នៃជារូបសត្វខ្លា ដើម្បីត្រៀមសម្រាប់សង្ក្រាន្តថ្មីឆ្នាំ ឆ្នាំខាល។ មិនចាញ់វត្តឧត្តមមានជ័យ គេឃើញវត្តសម្ដេចចៅហ្វាជួន (ហៅវត្តសំព័រ) បានប្រើប្រាស់ឫស្សី ធ្វើជាខ្លោងទ្វារ និងច្នៃជាលេខ២០២២ យ៉ាងស្រស់ស្អាត ដើម្បីឱ្យប្រជាពលរដ្ឋថតរូប ទុកជាអនុស្សាវរីយ៍ផងដែរ។

នៅឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ឯណោះ វត្តច័ន្ទសុរិយារង្សី បានរៀបចំជាខ្លោងទ្វារ លម្អដោយផ្កាអមសងខាង និងមានបំពាក់ភ្លើងពណ៌ចម្រុះគួរឱ្យទាក់ទាញមួយកម្រិតទៀត។

តោះទៅទស្សនាការតុបតែងលម្អរបស់វត្តទាំង៣ដូចខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង