×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មិនទាន់​បាន​២៤ម៉ោងផង រូបភាព​ថ្ងៃកំណើត​របស់ Lisa មាន​អ្នកចុច Likes រហូតដល់​ជាង ១សែននាក់​ឯណោះ

កូរ៉េខាងត្បូង៖ អ្នកគាំទ្រតារាចម្រៀងវ័យក្មេង Lisa ជាច្រើនបាននាំគ្នាសម្រុកជូនពរតារាស្រីរូបនេះក្នុងថ្ងៃកំណើតរបស់នាងម្សិលមិញនេះជាហូរហែដោយឆ្នាំនេះ Lisa បានធ្វើដំណើរទៅកាន់ស្រុកកំណើតនៅឯប្រទេសថៃ ដើម្បីឆ្លងថ្ងៃពិសេសរបស់នាងជុំគ្រួសារ។

យ៉ាងណាមិញ គម្រប់ខួបឈានចូលវ័យ ២៥ឆ្នាំនេះដែរ Lisa បានចែករំលែករូបភាពមួយចំនួននៅលើគណនី IG ដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាតរហូតរូបភាពទាំងនោះ ត្រូវបានយកទៅចែករំលែកតៗនៅលើបណ្តាញសង្គម ដោយគ្រប់គ្នាលាន់មាត់សរសើរពីភាពគួរឱ្យស្រលាញ់របស់តារាស្រីរូបនេះជាខ្លាំង។

ទន្ទឹមនឹងនេះផងដែរ រូបភាពក្នុងថ្ងៃកំណើតអាយុ ២៥ឆ្នាំរបស់ Lisa នេះក៏ទទួលបានចំនួន Likes ច្រើនបំផុតផងដែររហូតដល់ជាង១១លាន Likes ត្រឹមរយៈពេល ១៨ម៉ោងប៉ុណ្ណោះ។ ក្នុងរូបភាពនេះដែរ Lisa ក៏បានសរសេរបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនថា៖ “ខ្ញុំពិតជារំភើបជាខ្លាំងដែលឆ្នាំនេះខ្ញុំអាចចំណាយពេលឆ្លងថ្ងៃកំណើតជាមួយគ្រួសារ និងមិត្តភក្តិ អរគុណអ្នកទាំងអស់គ្នាដែលបានធ្វើឱ្យថ្ងៃកំណើតរបស់ខ្ញុំឆ្នាំនេះមានភាពពិសេស”។

គួរបញ្ជាក់ដែរថា Lisa គឺជាតារា Kpop ដំបូងគេដែលធ្វើឱ្យអ្នកគាំទ្រសម្រុក Like រូបនាងច្រើនបំផុតរហូតដល់ជាង៣លាននាក់ត្រឹមរយៈពេល១ម៉ោងក្រោយចែករំលែកចូលគណនី IG របស់នាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង