កម្សាន្ត៖ Will Smith បានធ្វើឱ្យមហាជននាំគ្នាផ្ទុះកំហឹងក្រោយតារាប្រុសរូបនេះបានប្រើអំពើហិង្សាលើតារាកំប្លែង Chris Rock ក្នុងកម្មវិធីពានរង្វាន់ Oscar ២០២២។ Will បានស្ទុះឡើងទៅឆាកសំដៅទៅទះកំផ្លៀងតារាកំប្លែង Chris Rock ក្រោយរូបគេបានប្រើប្រាស់ពាក្យសម្ដីលេងសើចបែបមើលងាយលើភរិយារបស់ Will។
អាកប្បកិរិយាមួយនេះ បានធ្វើឱ្យមនុស្សជាច្រើននាំគ្នាស្រឡាំងកាំងគ្រប់គ្នា ដែលសកម្មភាពបែបនេះមិនគួរកើតឡើងក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំមួយនេះឡើយ។ ទោះជាយ៉ាងណាដោយសារកំហឹងមួយពេលបានធ្វើឱ្យ Will រងការរិះគន់មិនសំចៃមាត់ ជាហេតុធ្វើឱ្យលោកមានអារម្មណ៍ស្តាយក្រោយចំពោះទង្វើរបស់ខ្លួន ទើបក្រោយមក Will បានធ្វើការសូមទោស ប៉ុន្តែពាក្យមួយម៉ាត់នេះ មិនអាចធ្វើឱ្យមហាជនស្ងប់អារម្មណ៍ចំពោះទង្វើខ្វះការពិចារណារបស់តារាប្រុសរូបនេះបានឡើយ៕