×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ សូដា សូសែន រុះ​មួយកែង ផល ស៊ីឡុង សន្លប់​តូង​បែកលើថ្ងាស, អាប៊ីត​បញ្ឈប់​ការប្រកួត

ប្រិយមិត្តដែលមិនបានទស្សនាការប្រកួត CBS គុនខ្មែរ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ច្បាស់ជាស្ដាយក្រោយ ដែលមិនបានឃើញកីឡាករ សូដា សូសែន រុះមួយកែង ធ្វើឱ្យ ផល ស៊ីឡុង សន្លប់ភ្លាមៗ និងបែកឈាមឆ្វាច ដោយត្រូវអាប៊ីតសម្រេចបញ្ឈប់ការប្រកួត ដោយផ្ដល់ជ័យជម្នះទៅឱ្យកូនក្រុមរបស់លោកគ្រូ ជ័យ ស៊ីណេត មកពីក្រុមឥន្ត្រីអាគ្នេយ៍។

ការប្រកួតក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះ ទើបតែចូលដល់ទឹកទី២ ស្រាប់តែ កីឡាករទាំងពីរ បានផ្លាស់ប្ដូរកែងទៅវិញទៅមក រហូតដល់កូនក្រុមរបស់លោកគ្រូ ឈុត ឈុនលី នៃក្រុមខ្យាដំរីឧត្តរ បានដួសស្ដូកស្ដឹង ក្រោយត្រូវកែងរបស់គូប្រកួត។ នេះគឺជាការសន្លប់លើកទី១ហើយ នៅក្នុងសង្វៀន CBS គុនខ្មែរ បន្ទាប់ពីដំណើរការចំនួន ៤សប្ដាហ៍ ពោលគឺសប្ដាហ៍ចុងក្រោយនៃការប្រកួតទី១ នៃវគ្គសន្សំពិន្ទុ។

យ៉ាងណាក៏ដោយ កូនក្រុមរបស់លោក ឈុត ឈុនលី ម្នាក់ទៀត បានធ្វើការសងសឹកជូនមិត្តរួមក្រុមខ្លួន បន្ទាប់ពី កីឡាករ ធន់ ស៊ីហុង មកពីក្រុមខ្យាដំរីឧត្តរ បានវាយសន្សំពិន្ទុយកឈ្នះលើ គឿម សុវណ្ណង៉ា មកពីក្រុមឥន្ទ្រីអាគ្នេយ៍ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។

ស៊ីហុង បានឈ្នះ សុវណ្ណង៉ា ដោយលទ្ធផលសម្រេចជាឯកច្ឆន្ទ (៥-០) ពីចៅក្រមទីមួយ ផ្ដល់ជូន ១០០ ទល់ ៩៥, ចៅក្រមទីពីរ ១០០ ទល់ ៩៤, ចៅក្រមទីបី ១០០ ទល់ ៩៥, ចៅក្រមទីបួន ១០០ ទល់ ៩៥ និងចៅក្រមទីប្រាំ ១០០ ទល់ ៩៥ ។

ទស្សនាវីដេអូប្រកួតសប្ដាហ៍ទី៤ នៃសង្វៀន CBS គុនខ្មែរ ដូចខាងក្រោម៖

(តំណភ្ជាប់ វីដេអូ)

https://www.facebook.com/cbskunkhmer/videos/749001396091791

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង