
កម្សាន្ត៖ កុសុម៉ា គឺជាពិធីការិនីដ៏លេចធ្លោប្រចាំ CBS មួយរូបដោយតារាស្រីរូបនេះពូកែវោហាសព្ទ និងពហុជំនាញដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រលាញ់ពេញចិត្តនូវទេពកោសល្យរបស់នាងជាខ្លាំង។ យ៉ាងណាមិញ មិនថាការច្រៀង កំប្លែង ឬការធ្វើជាពិធីការិនីនោះទេ កុសុម៉ា តែងនាំភាពសប្បាយៗជូនដល់ទស្សនិកជនមិនចេះជិនណាយឡើយ។
រីឯកាលពីពេលថ្មីៗនេះ ក្នុងពិធីមង្គលការមួយដែលនាងបានទៅច្រៀង និងធ្វើជាពិធីការិនីក្នុងកម្មវិធីនោះ កុសុម៉ា បានប៉ះជាមួយជើងខ្លាំងជាក្មេងស្រីម៉ាប់ៗដ៏គួរឱ្យស្រលាញ់ម្នាក់ដែលស្ទើរតែធ្វើឱ្យ កុសុម៉ា សុំចុះចាញ់ទៅហើយដោយសារអាយុទើប ៥ឆ្នាំប៉ុណ្ណោះតែក្មេងស្រីរូបនោះហាក់មានដុងសិល្បៈខ្ពស់ និងភាពក្លាហានច្រៀង បញ្ចេញកាយវិការយ៉ាងរស់រវើកផ្អើលកម្មវិធីតែម្តង។
ចង់ដឹងកាន់តែច្បាស់ថា ក្មេងស្រីរូបនោះគ្រលែងមួយអស់ដៃខ្លាំងប៉ុណ្ណានៅពេលចាប់ដៃគូច្រៀងជាមួយ កុសុម៉ា ក្នុងថ្ងៃមង្គលនោះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)