×

សឿ សុធារ៉ា ប្រកាស​បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍ ១៥ឆ្នាំជាមួយ សាពូន មីដាដា ជាផ្លូវការ

ភ្នំពេញ៖ តារាសម្តែងជើងចាស់ដែលធ្លាប់បានស្នាដៃក្នុងការសម្តែងភាពយន្តល្បីៗជាច្រើនកន្លងមកអ្នកនាង សឿ សុធារ៉ា បានសម្រេចប្រកាសបញ្ចប់អាពាហ៍ពិពាហ៍ជាមួយលោក សាពូន មីដាដា ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាង១៥ឆ្នាំមកនេះ។

យ៉ាងណាមិញ កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើនពីភាពរកាំរកូសរបស់អ្នកទាំង២ ប៉ុន្តែមិនមាននរណាម្នាក់ចេញមុខបកស្រាយអ្វីទាំងអស់។ រហូតដល់ដល់ថ្ងៃម្សិលមិញនេះ អ្នកនាង សឿ សុធារ៉ា បានប្រកាសក្តែងៗនៅលើគណនីហ្វេសបុករបស់នាងដោយបញ្ចប់ជីវិតជាប្តីប្រពន្ធជាមួយលោក សាពូន មីដាដា ជាផ្លូវការ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង