×

ភ្លៀងធ្លាក់​លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ អាច​នឹង​កើត​មាន​នៅកម្ពុជា ក្នុងរយៈពេល​១សប្ដាហ៍​ខាងមុខ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ដែលកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់។

បើតាមក្រសួង បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្ម ដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។ ដោយឡែក នៅថ្ងៃទី២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្ហូរ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។

ទន្ទឹមនេះ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។

តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង