×

តម្លៃប្រេង​អន្តរជាតិ ធ្លាក់ចុះ បន្ទាប់ពី​ទីក្រុង​សៀងហៃ ចាប់ផ្តើម​បិទខ្ទប់

ចិន៖ តម្លៃប្រេងសាកល បានធ្លាក់ចុះ នៅពេលដែលប្រទេសចិន ចាប់ផ្តើមអនុវត្តការបិទខ្ទប់ទូទាំង នៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងផលិតកម្មដ៏សំខាន់មួយនៅលើពិភពលោក។

តម្លៃប្រេងឆៅ Brent បានថយចុះជាង ៤,៥០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដោយសារមានការព្រួយបារម្ភថា ការបិទខ្ទប់ទីក្រុងសៀងហៃ មានន័យថា តម្រូវការប្រេងនឹងថយចុះ។

ការបិទខ្ទប់ទីក្រុងសៀងហៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ គឺជាការបិទខ្ទប់ទីក្រុងធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីការផ្ទុះឡើង នៃមេរោគកូវីដ១៩ បានចាប់ផ្តើមជាងពីរឆ្នាំមុន។

ប្រេងឆៅ Brent ដែលជាស្តង់ដាអន្តរជាតិសម្រាប់តម្លៃប្រេង បានធ្លាក់ចុះ ៤% មកត្រឹម ១១៥,៨០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ ទោះបីជាមានការធ្លាក់ចុះនេះក៏ដោយ ប្រេងនៅតែខ្ពស់ជាងឆ្នាំមុន ៨០% បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃកើនឡើង៕

 

ប្រភព៖ BBC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង