×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Arsenal ឈានមុខគេ​ក្នុង​ការចុះហត្ថលេខា​លើ​ខ្សែបម្រើស្លាប ៤២លានផោន​របស់ PSV

Arsenal ត្រូវបានរាយការណ៍ថា ខិតជិតការចុះហត្ថលេខាលើខ្សែបម្រើស្លាប Cody Gakpo ក្នុងតម្លៃ ៤២លានផោនរបស់ក្លិប PSV Eindhoven ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ១៦គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ជាមួយនឹង 15 assists ក្នុងការបង្ហាញខ្លួន ៣៧ លើក នៅរដូវកាលនេះ។ ទម្រង់លេងបែបនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លិបយក្សនៅអឺរ៉ុប ដូចជា Arsenal, Liverpool, Barcelona និង Bayern Munich។

សាព័ត៌មាននៅហុល្លង់ Voetbal International បានរាយការណ៍ថា ក្រុមកាំភ្លើងធំ ជាបេក្ខភាពឈានមុខគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ។ ក្រុមរបស់លោក Mikel Arteta ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករអន្តរជាតិហុល្លង់ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករចុងក្រោយ បន្ទាប់ពីការចាកចេញរបស់ Pierre Emerick-Aubameyang ។

PSV បានបន្តកិច្ចសន្យារបស់តារាហូឡង់រហូតដល់ឆ្នាំ២០២៦។ នៅដើមរដូវកាលនេះ នាយកបច្ចេកទេសរបស់ក្លិបលោក John de Jong បានសារភាពថា Gakpo នឹងគង់តែចាកចេញពីពួកគេ។

Arsenal ចង់ពង្រឹង តំបន់ប្រយុទ្ធ ក្នុង អំឡុង ទីផ្សារ ដោះដូរ កីឡាករ នារដូវក្តៅ នៅពេលដែលខ្សែប្រយុទ្ធ Alexandre Lacazette និង Eddie Nketiah មិនទាន់ ចុះកិច្ចសន្យា ថ្មី នៅឡើយ។ កត្តាធំមួយដើម្បីជំរុញឱ្យការចុះហត្ថលេខាលើ Gakpo អាចកើតឡើង គឺពួកគេត្រូវមានកៅអីសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។ បច្ចុប្បន្នពួកគេឈរនៅលេខ៤ មាន ៣ពិន្ទុនាំមុខក្រុមលេខ៥ Tottenham Hotspur ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង