×

អាមេរិក នឹង​ផ្ដល់​វ៉ាក់សាំង Pfizer ចំនួន​ជាង ២លានដូស​ដល់​កម្ពុជា តាមរយៈកូវ៉ាក់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានបង្ហើបថា វ៉ាក់សាំង Pfizer ចំនួនជាង ២លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈយន្តការកូវ៉ាក់ នឹងត្រូវផ្ដល់ជូនកម្ពុជា នាពេលខាងមុខ។

លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងដូច្នេះ នៅក្នុងការទទួលជួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អមដំណើរដោយលោកស្រី Nancy Eslick ប្រធានបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងលោកស្រីវេជ្ជបណ្ឌិត Rachel Albalak ប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) នៅទីស្តីការក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

សូមរំឭកថា រដ្ឋាភិបាលអាមេរិក បានផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩ប្រភេទ Johnson & Johnson ចំនួនជាង ១លានដូស នាពេលកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង