×

Jungkook តេស្តឃើញ​វិជ្ជមាន​កូវីដ១៩ មុនថ្ងៃ​ចូលរួម​សម្តែង​កម្មវិធី​ប្រគល់​ពានរង្វាន់ Grammy នៅសហរដ្ឋអាមេរិក

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះ Jungkook បានចាកចេញពីប្រទេសកូរ៉េខាងត្បូង និងហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិកដើម្បីចូលរួមសម្តែងក្នុងកម្មវិធី ប្រគល់ពានរង្វាន់ Grammy នៅទីនោះ។ ជាក់ស្តែង មុនពេលចាកចេញពីប្រទេសកូរ៉េ Jungkook បានធ្វើតេស្តរកវិជ្ជមានកូវីដ១៩ ផងដែរ ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន។

ទោះជាយ៉ាងណា នៅពេលទៅដល់សហរដ្ឋអាមេរិក តារាប្រុសដ៏មានប្រជាប្រិយភាពនេះបែរចាប់ផ្តើមមានអារម្មណ៍ឈឺបំពង់ក ទើបលោកបានធ្វើតេស្តរហ័ស និងតេស្តជាមួយម៉ាស៊ីន PCR ម្តងទៀតដោយលទ្ធផលបានរកឃើញវិជ្ជមាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះបើតាមការបញ្ជាក់ឱ្យដឹងពីផលិតកម្ម Big Hit។

គួរបញ្ជាក់ដែរថា ពេលនេះ Jungkook កំពុងសម្រាកព្យាបាលនៅសហរដ្ឋអាមេរិក រីឯស្ថានភាពមិនមានអ្វីធ្ងន់ធ្ងរឡើយក្រៅពីឈឺបំពង់កប៉ុណ្ណោះ។

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង