×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

មិនមែន​បំភ័យទេ ញ៉ាំ​ឈាមសត្វ​គ្រប់ប្រភេទ ងាយឆ្លង​រោគបំផុត

ឈាមសត្វដែលពេញនិយមយកមកធ្វើអាហារ មាន ឈាមជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាមសត្វអាចយកធ្វើអាហារបានក៏ពិតមែន តែក៏មានហានិភ័យចំពោះសុខភាពយើងដែរ ប្រសិនបើឈាមនោះមានផ្ទុកមេរោគ ឬចម្អិនមិនបានឆ្អិនល្អ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាមជាបណ្តុំផ្ទុកមេរោគជាច្រើនប្រភេទ ដូច្នេះហើយកាលណាយើងមានជំងឺអីមួយ នោះគ្រូពេទ្យតម្រូវឱ្យធ្វើតេស្តឈាមដើម្បីរកមេរោគទាំងនោះ”។ ដូចគ្នានេះដែរ ពេលយើងញ៉ាំឈាមសត្វដែលមានផ្ទុកមេរោគ ដោយចម្អិនមិនឆ្អិនល្អ នោះមេរោគទាំងនោះអាចឆ្លងមកមនុស្សយើងបានយ៉ាងងាយ គួបផ្សំនឹងទីតាំងសត្វឃាតមិនមានអនាម័យទៀតនោះ ឈាមសត្វដែលយើងយកមកចម្អិនធ្វើអាហាររឹតតែមានគ្រោះថ្នាក់ចំពោះសុខភាព។

មួយវិញទៀត ក្នុងករណីយើងញ៉ាំឈាម ឬផឹកឈាមសត្វច្រើនពេកក៏អាចឱ្យមានជំងឺម្យ៉ាងហៅថា Haemochromatosis ដែលបង្កទៅជាខូចថ្លើម ចាល់ជាតិទឹកក្នុងសួត កង្វះជាតិទឹក សម្ពាធឈាមចុះទាប និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទដោយសារចាល់ជាតិដែកក្នុងខ្លួនច្រើនពេក។

ទោះក្នុងលក្ខខណ្ឌណាក៏ដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត មិនលើកទឹកចិត្តឱ្យយើងញ៉ាំពពួកឈាមសត្វ និងគ្រឿងក្នុងសត្វគ្រប់ប្រភេទ ព្រោះងាយនឹងឆ្លងនូវមេរោគជាច្រើនមុខ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង