×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ចំនួន ៣,៥លានដូស​ទៀត បានដឹក​មកដល់​កម្ពុជា

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣,៥លានដូសទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នាព្រឹកថ្ងៃទី២៩ ខែមីនា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់ចិន ដែលបានដឹកមកដល់នេះ នឹងយកទៅបម្រើដល់ដំណើរការចាក់ដូសជំរុញ។ លោកស្រីបន្តថា វ៉ាក់សាំងជាជំនួយរបស់ចិន ប្រមាណ ១៥លានដូសទៀត ដែលមិនទាន់ដឹកមកនោះ កំពុងស្ថិតក្នុងការជជែកគ្នា ហើយអាចនឹងរៀបចំដឹកមកកម្ពុជា ក្រោយខែកញ្ញា ឆ្នាំ២០២២។ ផែនការរៀបចំបែបនេះ ក៏ដោយសារតែក្នុងចន្លោះខែមេសា រហូតដល់ខែកញ្ញា កម្ពុជា មានផែនការទទួលវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ និងប្រទេសជាមិត្តមួយចំនួនទៀត រហូតដល់ទៅ ៧លានដូស។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានដឹកមកដល់ប្រទេសនៅព្រឹកថ្ងៃទី២៩ ខែមីនា ប្រមាណ ១,៥លានដូស និងដឹកមកដល់ថ្ងៃទី៣០ ខែមីនា ប្រមាណ ៣,៥លានដូស គឺជាចំនួនវ៉ាក់សាំងដំណាក់កាលដំបូង ៥លានដូស ដែលជាជំនួយថ្មី ២០លានដូស ដែលលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរសព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង