×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តោះមកដឹង​ពី​កម្មវិធី​កម្សាន្ត​សប្បាយៗ នៅ​សង្ក្រាន្ត​សៀមរាប

សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប នឹងរៀបចំកម្មវិធីសង្ក្រាន្តសៀមរាបឡើងវិញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ បន្ទាប់ពីខកខានមិនបានប្រារព្ធអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩។

រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអ្នកពាក់ព័ន្ធការរៀបចំពិធីសង្ក្រាន្តសៀមរាប គ្រោងនឹងរៀបចំសង្ក្រាន្ដសៀមរាបនៅគោលដីទី១ នៅក្នុងក្រុងសៀមរាប និងគោលដៅទី២ ដែលអ្នករៀបចំប្រសិទ្ធនាមថា ភូមិសង្ក្រាន្ត នឹងត្រូវធ្វើនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ន ជិតក្រុងអង្គរធំ។

សម្រាប់ពិធីភូមិសង្ក្រាន្ត នៅក្នុងតំបន់ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ននេះ តម្រូវឱ្យអ្នកចូលរួមកម្សាន្ដស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវ ជាដើម ដើម្បីនាំគ្នាលើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ។ ការស្លៀកពាក់បុរាណនេះ កូនខ្មែរ នឹងនឹកឃើញដល់ប្រវត្ដិសាស្ដ្រវប្បធម៌ខ្មែរនាសម័យអង្គរ។

ពិធីសង្ក្រាន្តសៀមរាប មាន កម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក និងការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែងផងដែរ។ ដោយឡែកកម្មវិធីនៅប្រាសាទចៅសាយទេវតា មាន ពិធីបួងសួងសុំ សេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពួនភ្នំខ្សាច់ និងរួមមានការរៀបចំ ជាភូមិខ្ញុំ មានលេងល្បែងប្រជាប្រិយ និងការលេងល្ខោនបាសាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង