×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ Premier League ៣រូប រួមចំណែក​ជួយ​ឱ្យ​ព័រទុយហ្គាល់​ឈ្នះ​ម៉ាសេដូនី ឡើងទៅ World Cup នៅកាតា

Bruno Fernandes បានបញ្ជូនក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅលេងនៅព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ជាមួយនឹងជ័យជម្នះក្នុងវគ្គ Play-off របស់ពួកគេលើក្រុមម៉ាសេដូនីខាងជើង កាលពីយប់មិញ។

Fernandes ជាមួយមិត្តរួមក្លិប Manchester United កីឡាករ Cristiano Ronaldo បានទាត់បើកការនាំមុខឱ្យក្រុមព័រទុយហ្គាល់ នៅទីក្រុង Porto ។ បន្ទាប់មក Fernandes បានទាត់ Volley ដែលបញ្ជូនពី Diogo Jota របស់ក្លិប Liverpool ដើម្បីស្វែងរកគ្រាប់ទីពីរ។ គ្រាប់បាល់ទាំងពីរគ្រាប់ ក្នុងវគ្គទី១ និងវគ្គទី២ បានធានាលទ្ធផល ២-០ រហូតដល់ចប់ការប្រកួត។

ក្រុមម៉ាសេដូនីខាងជើង ហាក់ពុំមានឱកាសដើម្បីគំរាមកំហែងដល់អ្នកចាំទីព័រទុយហ្គាល់ Diogo Costa ឡើយ។

ព័រទុយហ្គាល់ បានឡើងទៅ World Cup ៦លើកជាប់ៗគ្នា ជាមួយនឹង Ronaldo វ័យ ៣៧ឆ្នាំ នឹងទៅលេងជាលើកទី៥។ លោក Fernando Santos បានដឹកនាំក្រុមរបស់គាត់ទៅកាន់ Euro 2016 និង Nations League 2019 ហើយឥឡូវនេះ កំពុងស្វែងរកការឈ្នះពាន World Cup លើកដំបូងរបស់ពួកគេដែលមិនធ្លាប់មាន។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង