×

អភិបាល​ខេត្តព្រះសីហនុ ណែនាំ​មន្ត្រីជំនាញ​ដំឡើង​រូបសំណាក ព្រះថោងនាងនាគ ឱ្យរួចរាល់​មុន​ពិធីចូលឆ្នាំ

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីជំនាញ ដំឡើងរូបសំណាកព្រះថោងនាងនាគ នៅលើបល្ល័ងត្រង់រង្វង់មូល ឱ្យបានរួចរាលនៅមុនពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។

នាសៀលថ្ងៃទី២៩ ខែមីនា ២០២២ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ អមដំណើរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលទីតាំងរូបសំណាកព្រះថោងនាងនាគ ដើម្បី ការដំឡើងនិងលើកដាក់គង់លើបល្ល័ង នៅរង្វង់មូល នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រូបសំណាក ព្រះថោងនាងនាគ ជានិមិត្តរូបមួយ ក្នុងចំណោមនិមិត្តរូបចំនួន ៤ របស់ខេត្តព្រះសីហនុ បន្ទាប់ពីរូបសំណាកព្រះឧមា-មហេសូរ រូបសំណាក សីហរាជមុខបី និងរូបសំណាកតោញីឈ្មោល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង