×

Rose ក្លាយជា​សមាជិក​ក្រុម​ដែល​ទទួលបាន​ពាក្យរិះគន់ខ្លាំង​បំផុត​ក្នុងថ្ងៃកំណើត​របស់ Lisa ឆ្នាំនេះ​ដោយសារ​ការជូន​ពរ​យឺតយ៉ាវ

កម្សាន្ត៖ មហាជនជាច្រើនសុទ្ធតែបានដឹងហើយថា នៅថ្ងៃទី២៧ ខែមីនា គឺជាថ្ងៃកំណើតរបស់តារាចម្រៀងកូនពៅក្នុងក្រុម Blackpink Lisa។ នៅថ្ងៃកំណើតរបស់តារាស្រី Lisa ឈានចូលវ័យ ២៥ឆ្នាំនេះមានអ្នកគាំទ្រជាច្រើនបានចូលរួមសរសេរពាក្យជូនពរដល់តារាស្រីរូបនេះជាហូរហែ ហើយឆ្នាំនេះដែរក៏ជាឆ្នាំពិសេសរបស់ Lisa ដែលនាងបានហោះទៅកាន់ស្រុកកំណើតនៅប្រទេសថៃដើម្បីជួបជុំគ្រួសារ ក៏ដូចជាមិត្តភក្តិដើម្បីឆ្លងថ្ងៃកំណើតរបស់នាងផងដែរ។

រូបភាពថ្ងៃកំណើតរបស់ Lisa ក្នុងឆ្នាំនេះ ក៏បានធ្វើឱ្យតារាស្រីរូបនេះក្លាយជាតារាដំបូងគេដែលមានអ្នកចុច Likes រូបច្រើនជាងគេបំផុតរហូតដល់ជាង១០លាននាក់ឯណោះក្នុងរយៈពេលត្រឹម១៨ម៉ោង។ ក្រលេកទៅមើលសមាជិកក្រុម៣រូបទៀត អ្នកគាំទ្រចាប់អារម្មណ៍ថា Jisoo គឺជាសមាជិកដំបូងគេដែលផុសជូនពរ Lisa នៅលើ IG ដោយគ្រាន់តែឆ្លងចូលថ្ងៃ២៧ ភ្លាមក៏លោតនូវរូបភាព និងពាក្យជូនពរថ្ងៃកំណើតរបស់ Lisa ភ្លែត។

ចំណែកឯ Jennie គឺជាសមាជិកទី២ដែលបានជូនពរ Lisa ដោយឡែកគ្រប់គ្នាបានកត់សម្គាល់ឃើញថា Rose គឺជាសមាជិកចុងក្រោយដែលបានជូនពរ Lisa យឺតបំផុតធ្វើឱ្យមនុស្សជាច្រើនរិះគន់តារាស្រីសញ្ជាតិអូស្ត្រាលីរូបនេះយ៉ាងចាស់ដៃ។ យ៉ាងណាមិញ Rose បានផុសរូប២សន្លឹក និងជូនពរ Lisa ពេលក្រោយផងដែរ។

ជាក់ស្តែងមូលហេតុដែល Rose មានការយឺតយ៉ាវនឹងជូនពរ Lisa បែបនេះដោយសារនាងបានហោះទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែមីនា ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់អូស្កា២០២២។ ដោយសារភាពមមាញឹករួមទាំងម៉ោងពេលខុសគ្នាផងនោះទើបធ្វើឱ្យនាងក្លាយជាសមាជិកដែលផុសជូនពរ Lisa យឺតជាងគេ រហូតធ្វើឱ្យនាងទទួលបានពាក្យរិះគន់ច្រើនបំផុតថាជាមិត្តក្លែងក្លាយ និងការចូលរួមមតិអវិជ្ជមានជាច្រើនទៀតនៅថ្ងៃកំណើតរបស់ Lisa ឆ្នាំនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង