×

៣សប្តាហ៍​កន្លង​ផុតទៅ អ្នកនាងយ៉ាន លីនដា ដឹកដៃ​គ្រួសារ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​បន្ទាប់ពី​ដើររះ​កម្មវិធី​ជាច្រើន​នៅ​កម្ពុជា

កម្សាន្ត៖ រយៈពេល ៣សប្តាហ៍នៅលើទឹកដីប្រទេសកម្ពុជា អ្នកនាង យ៉ាន លីនដា និងកូនស្រីតែមួយបានចំណាយពេលវេលាដ៏មានតម្លៃដើររះពិធីមង្គលការមិត្តសម្លាញ់ ក៏ដូចជាធ្វើដំណើរកម្សាន្តជុំមិត្តភក្តិយ៉ាងសប្បាយរីករាយក្នុងពេលវេលាដ៏មានតម្លៃនេះផងដែរ។

ពេលវេលាដ៏កម្រក្នុងដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាលើកនេះ អ្នកនាង យ៉ាន លីនដា បានបំពេញការងារបានយ៉ាងច្រើនមិនថាចូលរួមពិធីមង្គលការមិត្តសម្លាញ់ ប្រារព្ធថ្ងៃកំណើតកូនស្រី ដំណើរកម្សាន្តទៅតាមរមណីយដ្ឋានានា ព្រមទាំងបានបំពេញការងារមួយចំនួនផងនោះ ទីបំផុតដល់វេលាដែលអ្នកនាងត្រូវស្ពាយស្នាមញញឹមឡើងយន្តហោះត្រលប់ទៅវិញដោយមានអ្នកជូនដំណើរយ៉ាងកក្រឹកកក្រេងផងដែរ។

យ៉ាងណាមិញ តាមការឱ្យដឹងតាមរយៈការចែករំលែកនៅលើហ្វេសបុក អ្នកនាង យ៉ាន លីនដា នៅមិនទាន់ហោះសំដៅទៅកាន់ទឹកដីអូស្ត្រាលីវិញនៅឡើយទេ ពោលគឺអ្នកនាង និងគ្រួសារនឹងហោះទៅកាន់សហរដ្ឋអាមេរិកបន្តទៀត។

គួរបញ្ជាក់ដែរថា បើទោះជាស្ងប់ស្ងាត់ពីសិល្បៈ និងអវត្តមានក្នុងការធ្វើដំណើរមកកាន់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក៏ដោយក៏អ្នកនាង យ៉ាន លីនដា នៅតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីស្រលាញ់ ការរាប់អានមិនចេះជិនណាយពីសិល្បករប្រុសស្រីជាច្រើននៅកម្ពុជាដោយក្តីគោរពផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង