×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea ត្រៀម​អនុញ្ញាត​ឱ្យ Timo Werner ចាកចេញ​ក្នុងតម្លៃ ៤០លានអឺរ៉ូ

Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner ចាកចេញពីក្លិបក្នុងតម្លៃប្រហែល ៤០លានអឺរ៉ូនៅរដូវក្តៅនេះ។

Werner បានជួបការលំបាកនៅក្នុងនៅ Chelsea បន្ទាប់ពីផ្ទេរពីក្លិប RB Leipzig ។ សេចក្ដីរាយការណ៍ពី Sport1 បានឱ្យដឹងថា Chelsea នឹងអនុញ្ញាតឱ្យគេចាកចេញ ប្រសិនបើពួកគេទទួលបាន ៤០លានអឺរ៉ូ។

ក្លិបមកពីក្របខណ្ឌ Bundesliga ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ ព្រោះវាជាកន្លែងដែល Werner ធ្វើបានល្អបំផុត មុនពេលផ្លាស់មកកាន់ក្របខណ្ឌ Premier League ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង