×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ ក្រុមចចកបស្ចិម បន្ត​រក្សា​តំណែង​កំពូល​តារាង​ក្រោយចប់​ជុំទី១

ការប្រកួតជុំទីមួយ នៃសង្វៀនប្រដាល់ CBS គុនខ្មែរ បានបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ដោយយើងបានរកឃើញក្រុមដែលឈរនៅលើកំពូលតារាង ដើម្បីឆ្ពោះទៅដណ្ដើមប្រាក់រង្វាន់ ៥.០០០ដុល្លារ នៅសប្ដាហ៍នៃការប្រកួតជុំទី៣ វគ្គសន្សំពិន្ទុវិលជុំ។

ក្រុមចចកបស្ចិម នៅតែបន្តក្ដាប់តំណែងកំពូលតារាង បន្ទាប់ពីក្រុមឥន្ទ្រីអាគ្នេយ៍ និងក្រុមខ្យាដំរីឧត្តរ រកបានជ័យជម្នះរៀងៗខ្លួន នៅសង្វៀន CBS គុនខ្មែរ សប្ដាហ៍ទី៤ ដោយសមាជិកក្រុមឥន្ទ្រីអាគ្នេយ៍ ឈ្នះដោយវាយដៃគូឱ្យសន្លប់ នៅក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ខណៈក្រុមខ្យាដំរីឧត្តរ បានសងសឹកវិញដោយយកឈ្នះដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ បន្ទាប់ពីការផ្ដល់ពិន្ទុពីចៅក្រមទាំង៥រូប យើងបានរកឃើញក្រុមឥន្ទ្រីអាគ្នេយ៍ ទទួលបាន ១៩៣,៨ ពិន្ទុ ស្របពេលដែល ក្រុមខ្យាដំរីឧត្តរ រកបាន ១៩១ ពិន្ទុ។

សម្រាប់ពិន្ទុឯកត្តជនដណ្ដើមខ្សែក្រវាត់វិញ យើងបានរកឃើញផងដែរ បន្ទាប់ពីការប្រកួត២គូ កាលពីចុងសប្ដាហ៍កន្លងទៅ។ កីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ រកបាន ៣ពិន្ទុ ដែលបានផ្ដួលដៃគូប្រកួត ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ ឱ្យសន្លប់ក្នុងទឹកពីរ ដែលទទួលបាន ១ពិន្ទុ។ ចំណែក គឿម សុវណ្ណង៉ា នៃក្រុមឥន្ទ្រីអាគ្នេយ៍ បានចាញ់ ធន់ ស៊ីហុង នៃក្រុមខ្យាដំរីឧត្តរវិញ ដូច្នេះ អ្នកចាញ់បាន ១ពិន្ទុ និងអ្នកឈ្នះបាន ៣ពិន្ទុ។

CBS គុនខ្មែរ នឹងធ្វើការប្រកួតជុំទី២ នៃវគ្គសន្សំពិន្ទុ នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ចាប់ពីម៉ោង៧យប់ដល់៩យប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង