
សិង្ហបុរី៖ អ្នកជួញដូរគ្រឿងញៀនជនជាតិសិង្ហបុរីម្នាក់ ត្រូវបានព្យួរក កាលពីថ្ងៃពុធ ទី៣០ ខែមីនា នៅក្នុងការប្រហារជីវិតលើកដំបូងនៅប្រទេសសិង្ហបុរី ចាប់តាំងពីឆ្នាំ២០១៩ ទោះបីជាមានការអំពាវនាវឱ្យមានការលើកលែងទោសពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សក៏ដោយ។
អ្នកឃ្លាំងមើលនៅសិង្ហបុរី ប្រឆាំងនឹងការប្រហារជីវិត បានឱ្យដឹងថា បុរសឈ្មោះ Abdul Kahar Othman ដែលត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ២០១៥ ត្រូវបានព្យួរក កាលពីព្រឹកថ្ងៃពុធ។ អាជ្ញាធរសិង្ហបុរី មិនបានបញ្ជាក់ចំពោះការលើកឡើងនេះនោះទេ។
ក្នុងឆ្នាំ២០១៩ សិង្ហបុរីបានអនុវត្តការប្រហារជីវិតមនុស្ស ៤នាក់ ដោយត្រូវបានព្យួរកដូចគ្នា។ ឈ្មោះ Abdul Kahar អាយុ ៦៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជួញដូរហេរ៉ូអ៊ីន ក្នុងឆ្នាំ២០១៣ ហើយត្រូវបានកាត់ទោសប្រហារជីវិត ពីរឆ្នាំក្រោយមក៕
