×

ឪពុកម្ដាយ​ធ្វេសប្រហែស កុមារ ៧ឆ្នាំ​រើស​គ្រាប់មិនទាន់ផ្ទុះ​មកលេង បណ្ដាល​ឱ្យ​ផ្ទុះស្លា ប់

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៣៧នាទី កុមារឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរើសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាប់លេង បណ្តាលឱ្យផ្ទុះស្លាប់។

អាជ្ញាធរមីន បានអំពាវនាវម្ដងហើយម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវប៉ះពាល់ កែច្នៃ ដំ គប់លេង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ វាអាចបណ្តាលឱ្យរបួស ពិការ និងស្លាប់គ្រប់ពេល ហើយនៅពេលឃើញគ្រាប់ទាំងនោះ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។

នេះជាការដាស់តឿនមួយ សម្រាប់ឪពុកម្ដាយ និងអាណាព្យាបាលដែលមានកូនតូច គួរយកចិត្តទុកដាក់លើសកម្មភាពរបស់ពួកគេ មិនត្រូវឱ្យលេងសំណល់គ្រាប់ ដែលមិនដឹងពីប្រវត្តិច្បាស់លាស់ ដើម្បីចៀសវាងគ្រោះថ្នាក់បែបនេះនៅពេលក្រោយទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង