×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd នឹង ត្រូវ ប៉ះ Crystal Palace ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​ការប្រកួត​មិត្តភាព​មុន​បើករដូវកាល

Manchester United និង Crystal Palace នឹងលេងមិត្តភាពក្នុងប្រទេសអូស្ត្រាលី នាខែកក្កដា ជាផ្នែកនៃការប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាល។

ក្លិប Premier League ទាំងពីរ ត្រូវបានរឹតបន្តឹងក្នុងការធ្វើដំណើរទៅក្រៅប្រទេស មុនបើករដូវកាល ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារវិបត្តិកូវីដ១៩។ ពួកគេ នឹងជួបគ្នានៅទីលាន Melbourne Cricket Ground ដែលមានកៅអីចំនួន ១០ម៉ឺនកៅអី នៅថ្ងៃទី១៩ ខែកក្កដា។

ប្រធានក្លិប Palace លោក Steve Parish បាននិយាយថា៖ “យើងពិតជារីករាយណាស់ដែលបានមកលេងប្រទេសអូស្ត្រាលីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប”។

Palace បានបញ្ជាក់ថា ការប្រកួតនេះ នឹងក្លាយជាផ្នែកនៃការប្រកួត ៣ដង សម្រាប់ការប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាល ហើយគូប្រកួតពីរផ្សេងទៀត នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ។

ក្រុម Manchester United ត្រូវបានគេរំពឹងថានឹងតែងតាំងអ្នកចាត់ការថ្មី នៅអំឡុងពេល Pre-season Tour នេះ ដោយបច្ចុប្បន្នលោក Ralf Rangnick កំពុងទទួលបន្ទុកបណ្តោះអាសន្ន បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង