×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រដ្ឋាភិបាល​អង់គ្លេស​ថា Chelsea មិនអាច​ធ្វើ​អាជីវកម្ម​ដូចធម្មតា​វិញ​បានទេ

រដ្ឋមន្ត្រីកីឡា លោក Nigel Huddleston បានបញ្ជាក់ថា ក្លិបតោខៀវ Chelsea មិនអាចត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មដូចធម្មតាវិញបានទេ បន្ទាប់ពីការដាក់ទណ្ឌកម្មត្រូវបានដាក់លើមហាសេដ្ឋីរុស្ស៊ី Roman Abramovich ។ ការលក់សំបុត្រទស្សនាក្នុងដី និងទំនិញរបស់ក្លិបនានា ត្រូវបានបញ្ឈប់ ប៉ុន្តែក្លិប ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការប្រកួតជាធម្មតា។

Huddleston បាននិយាយថា៖ “យើងត្រូវតែប្រុងប្រយ័ត្ន ក្នុងការធ្វើឱ្យប្រាកដថា (Chelsea) មិនមានការបង្កើតប្រាក់ចំណូលថ្មីបន្ថែម”។

កាលពីថ្ងៃអង្គារ ក្រុមអ្នកគាំទ្រ Chelsea បានទាមទារឱ្យមានការផ្លាស់ប្តូរបន្ថែមទៀត ចំពោះការដាក់ទណ្ឌកម្ម មិនមែនដើម្បីដាក់ទណ្ឌកម្មអ្នកគាំទ្រទេ។ អន្តរាគមន៍របស់រដ្ឋាភិបាល មានគោលបំណងរារាំងអ្នកជំនួញជនជាតិរុស្សី Abramovich ពីការរកចំណូលពីក្លិប Chelsea ហើយការព្យាយាមលក់លក់ក្លិប Premier League ត្រូវបានជាប់គាំងផងដែរ។ Abramovich បានដាក់លក់ក្លិបនេះនៅថ្ងៃទី២ ខែមីនា ៥ថ្ងៃបន្ទាប់ពីរុស្ស៊ី បើកប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែន។

ការដាក់ទណ្ឌកម្មដំបូង មិនឱ្យក្លិបលក់សំបុត្រទស្សនាការប្រកួតរបស់ Chelsea ទាំងអស់។ ប៉ុន្តែកាលពីសប្តាហ៍មុន មានការផ្លាស់ប្តូរខ្លះ ដោយបានអនុញ្ញាតឱ្យ Chelsea លក់សំបុត្រសម្រាប់ការប្រកួតក្រៅដី ការប្រកួត Cup និងការប្រកួតដែលពាក់ព័ន្ធនឹងក្រុមនារី ប៉ុន្តែចំណូលមិនបានមកលើក្លិបទេ ពោលគឺចំណូលបានទៅ Premier League និងអ្នករៀបចំកម្មវិធីប្រកួតដែលពាក់ព័ន្ធ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង